Join-us

ក្លាយជាសមាជិក CAMBO-US


Cambo​ us​ ជា​បណ្ដាញ​ពត៌មាន​បច្ចេកវិទ្យាដ៏ធំមួយ​នៅ​ប្រទេស​កម្ពុជា​ ដែល​បាន​ធ្វើ​ការ ​ផ្សព្វផ្សាយ​នូវ​ ពត៌មាន​​​បច្ចេកវិទ្យា​​​ទូទៅជុំវិញ​​ពិភព​លោក​ដើម្បីចែក​រំលែក​ចំនេះដឹង និងបទពិសោធន៍​ជូនដល់​ប្រជាជន​ខ្មែរគ្រប់រូប។ បច្ចេកវិទ្យាជា​ផ្នែកមួយ​យ៉ាងសំខាន់​ក្នុងជីវភាព​រស់នៅ​ប្រចាំថ្ងៃ ហើយវាក៏​ចូលរួម ចំណែកខ្លាំង​ក្នុងការអភិវឌ្ឍ​សង្គមជាតិ​អោយកាន់តែ​រីកចំរើន​ផងដែរ ដូចនេះក្រុម​ការងារខេមបូរីផត​ទាំងអស់ រួមគ្នាប្ដេជ្ញា​ចិត្តពាំនាំយក​នូវចំណេះដឹង​ល្អៗ បទ​ពិសោធន៍ល្អៗ និងគន្លឹះ​ល្អៗ មកចែករំលែក​ជូនដល់អ្នក​ទាំងអស់គ្នា។ ហើយខេមបូ​សង្ឃឹមថា​សង្គមខ្មែរយើង​នឹងសំបូរ​ទៅដោយអ្នក​ចេះដឹង និងមានការ​​អភិវឌ្ឍ​កាន់តែ​ជឿនលឿន​​ពីមួយឆ្នាំ​​ទៅមួយឆ្នាំ។
សម្រាប់អ្នកដែលស្រលាញ់ផ្នែកបច្ចេកវិទ្យា ក៏ដូចជាមាន​ចំណាប់អារម្មណ៍​ចង់ផ្លាស់ប្ដូ​រ​បទពិសោធន៍ ក៏ដូចជាចែក​រំលែកនូវចំនេះ​ដឹងរបស់​អ្នក
ខេមបូរីផត នឹងផ្ដល់ជូន​ឳកាសការងារ​មួយចំនួន​សម្រាប់អ្នក​ទាំងអស់គ្នា៖
1. ផ្នែកអ្នកសរសេរពត៌មាន (Reporter & Writer)
2. ផ្នែកអ្នកអភិវឌ្ឍវេបសាយ (Web Developer)
ចំពោះអ្នកដែលចាប់អារម្មណ៍ អាចធ្វើការដាក់ពាក្យ (CV) មកកាន់ប្រអប់សារ Gmail របស់ខេមបូរីផត (camboUS@gmail.com)
បញ្ជាក់៖ CAMBO-US សូមលើកទឹកចិត្ត និងផ្ដល់អាទិភាពដល់សិស្សនិសិត្ស​ដែលទើប​តែបញ្ចប់​ការសិក្សា។